(ព្រះវិហារ)៖ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃសម្រេចដផយឯកតោភាគី បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ មួយថ្ងៃ ក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់។

បើតាមការជូនដំណឹងរបស់ភាគីថៃ មកភាគីកម្ពុជា ថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសេះ ពី២ថ្ងៃ ទៅ១ថ្ងៃក្នុង ១សប្តាហ៍ គឺបើករៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩៖០០នាទីព្រឹក និងបិទនៅម៉ោង១២៖០០នាទីថ្ងៃត្រង់។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កន្លងមកគឺបើកដំណើរការឆ្លងកាត់នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ៕