(ភ្នំពេញ)៖ អ្នកសមរភូមិក្រោយគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពសមរភូមិមុខជានិច្ច, ដើម្បីបង្ហាញទឹកចិត្តព្រួយបារម្ភពីសុខទុក្ខ របស់កងទ័ពកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ, អ្នកឧកញ៉ា អ៊ាន អេឡែន និងស្វាមីលោក យិន សារ៉ាន់ ព្រមទាំងសប្បុរសជនជាច្រើននាក់ផ្សេងទៀត បានមូលមតិគ្នាផ្តួចផ្តើមរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគដូចជា កាពិផាវ ឆាសៀង ប្រហុកខ្លិះ និងឆាសាច់ជ្រូកប្រៃផ្អែម រាប់ពាន់គីឡូក្រាម ច្រកជាកំប៉ុងរាប់ពាន់កំប៉ុង សម្រាប់ឧបត្ថម្ភជូនវីរកងទ័ពនៅសមរភូមិមុខ។
អ្នកឧកញ៉ា អ៊ាន អេឡែន និងមិត្តភក្តិដែលរួមគ្នារៀបចំស្បៀងអាហារជូនកងទ័ពនេះបានឱ្យដឹងថា សកម្មភាពនេះបង្ហាញថាពួកយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ មិនដែលភ្លេចពីសុខទុក្ខរបស់បងៗកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងយ៉ាងស្វាហាប់ ដើម្បីការពារជាតិ បូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវឈ្លានពាននោះឡើយ។ បន្ថែមលើសពីនេះ ក៏ជាគំរូផងដែរ ដល់សប្បុរសជនផ្សេងៗទៀត ដែលអាចចូលរួមចំណែកតាមលទ្ធភាព មធ្យោបាយនានាដែលអាចធ្វើបាន ដើម្បីគាំទ្រ និងលើកទឹកកងទ័ពរបស់យើងនៅសមរភូមិមុខ។
សូមជម្រាប អ្នកផ្តួចផ្តើមរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលមានកាពិផាវ ឆាសៀង ប្រហុកខ្លិះ និងឆាសាច់ជ្រូកប្រៃផ្អែមរួមមាន៖
* អ្នកផ្តើម អ្នកឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់
* លោក គឹម ប៉ុណ្ណា និងលោកស្រីឧកញ៉ា អ៊ាន សុខា កូនៗ និងចៅៗ ឧបត្ថម្ភ ១០០០ដុល្លារ
* លោក កេង សុម៉ារតន៍ និងលោកស្រី សារ៉ាន់ ម៉ូនីកា ព្រមទាំងកូនៗ ឧបត្ថម្ភ ១០០០ដុល្លារ
* លោក ស៉ីវ វណ្ណារិទ្ធ និងលោកស្រី ប៉ុណ្ណា សុខច័ន្ទទេវី ឧបតកថម្ភ ១០០០ដុល្លារ
* ឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រីស្រស់ ឧបត្ថម្ភ ១០០០ដុល្លារ
* លោក ប៉េង ឈន និងលោកស្រី ចាន់ អង្គារ៉ា ព្រមទាំងកូនៗ ឧបត្ថម្ភ ១០០០ដុល្លារ
* លោកជំទាវឧកញ៉ា ស៊ីណា ទេវី និងកូនៗ ឧបត្ថម្ភ ១០០០ដុល្លារ
* លោកស្រី ចាន់ ស្រីណាត (Jessica) និងលោក Michelle កូនៗ ឧបត្ថម្ភ ១០០០ដុល្លារ
* លោកស្រីឧកញ៉ា នួន ពេជ្រសុផល និងលោក អ៉ីម ណារ៉ែន ព្រមទាំងកូនៗ ឧបត្ថម្ភ ៥០០ដុល្លារ
* លោកស្រី តាំង គឹមឆេង កូនៗ និងចៅៗ ឧបត្ថម្ភ ៥០០ដុល្លារ
* លោកស្រី ចាន់ ណារី និងស្វាមី ឧបត្ថម្ភ ២០០ដុល្លារ
* លោកស្រី ម៉ី វណ្ណារ៉េត និងស្វាមី ព្រមទាំងកូនៗ ចៅៗ ឧបត្ថម្ភ ២០០ដុល្លារ
* លោកស្រី លឹម មុំ កូនៗ និងចៅៗ ឧបត្ថម្ភ ១០០ដុល្លារ៕