(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមអ្នកស្រលាញ់រថយន្តសេរីចាស់ (Corolla Lover Cambodia) និងក្រុម(Old School Car) អមតៈ(Amatak) បានរៀបកម្មវិធីសប្បុរសធម៌ជូនដល់ជនក្រីក្រ ជនចាស់ជរា និងជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំងចំនួន ១២គ្រួសារ ក្រោមវត្តមានលោក ឈាង ចន្ធី ប្រធា នមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងលោក ខាន់ មករា ប្រធានក្រុម Corolla Lover Cambodia និង Old School Car អមតៈAmatak។

ការរៀបចំកម្មវិធីសប្បុរសធម៌ខាងលើនេះ ធ្វើឡើងនាថ្ងៃថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចែករំលែកក្តីស្រលាញ់ជាមួយបងប្អូនដែលមានពិការភាព ជនចាស់ជរា និងគ្រួសារក្រីក្រ ក្នុងខេត្តកំពង់ឆ្នាំង និងផ្ស ព្វផ្សាយអំពីរថយន្តសេរីចាស់ និងការអភិរក្សវប្បធម៌បច្ចេកវិទ្យារថយន្តជំនាន់មុនសកម្មភាពនេះមិនត្រឹមតែបង្ហាញពីការចូលរួមរបស់យុវជនក្នុងសង្គមទេ ប៉ុន្តែថែមទាំងជាគន្លឹះដ៏សំខាន់ក្នុងការបង្ហាញ​ពីការអភិរក្សវប្បធម៌បច្ចេកវិទ្យារថយន្ត និងការរួមចំណែកជួយសង្គមដោយស្ម័គ្រចិត្តទាំងបច្ចេកវិទ្យានិងមនុស្សធម៌ផងដែរ។

លោក ឈាង ចន្ធី បានលើកឡើងថា មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង រីករាយណាស់ដែលបានសហការជាមួយក្រុមយុវជនដែលមានទឹកចិត្តចែករំលែកក្តីស្រលាញ់ បង្ហាញនូវការចូលរួមក្នុងសង្គម​ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងការលះបង់បរិច្ចាកនូវធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្មវិធីនេះបានទាក់ទាញយុវជននិងសាធារណជនជាច្រើន មកចូលរួមនិងបានកត់សម្គាល់ថា ជាចំណុចដ៏ល្អសម្រាប់ការជំរុញការរួមចំណែករបស់យុវជនក្នុងសង្គមជាតិផងដែរ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងចូលរួមសហការជាមួយក្រុមCorolla Lo ver Cambodia និងOld School Car អមតៈ Ama tak ក្នុងសកម្មភាពសង្គម​ក្នុងគោលបំណងលើកស្ទួយ​គុណភាពជីវិត និងជីវភាពនៃការស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។

អំណោយដែលបានផ្ដល់ជូនគ្រួសារក្រីក្រ ចាស់ជរា និងជនមានពិការភាពចំនួន ១២គ្រួសារខាងលើនេះ ដោយក្នុងក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម,មី ចំនួន១កេស, ទឹកស៊ីអ៊ីវចំនួន ១យួរ, ត្រីខចំនួន ១យួរ,កង់ចំនួន ២គ្រឿង, និងសម្ភារសិក្សាមួយចំនួនសម្រាប់គ្រួសារ ដែលមានកូនៗកំពុងសិក្សា និងថវិកាមួយចំនួន៕