(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥៣នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៨នាក់
* ករណីដឹកជញ្ជូនរក្សាទុក៣ករណី ឃាត់ខ្លួន៥នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន៤០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤ ៤៨៣ករណី ឃាត់ខ្លួន ១១ ៦៦៥នាក់ (ស្រី ៩៨៤នាក់)៕