(ព្រះវិហារ)៖ លោកស្រី ហ៊ីង សុខលាភ ណុបរ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយ បានទទួលអំណោយសប្បុរសជនគឺលោក​ជំទាវ​ រិទ្ធី​ ពេជ្រ​ចិន្ដា​ និង​សហការី​ ដែលបាន​នាំ​យក​មី​ Good ចំនួន៥០០កេស មកជូនបញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសប្រសាទព្រះវិហារ។

ពិធីប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ីង សុខលាភ ណុបរ័តុ្ននិមល បានថ្លែងអំណរគុណចំពោះលោកជំទាវ រិទ្ធី ពេជ្រចិន្តា ដែលបាននាំយកអំណោយទាំងនេះ ផ្តល់ជូនដល់កងកម្លាំង នៃទីបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ៕