​(ភ្នំពេញ)៖ លោក ញឹម វិសាល ចៅក្រមអនុវត្តនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឱ្យអនុវត្តការលក់ឡាយឡុង ដោយបង្ខំនូវអចលនវត្ថុដី ដែលរោងចក្រមួយកន្លែង ស្ថិតនៅភូមិខ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមដីកាសម្រេចបង្គាប់ឱ្យអនុវត្តការលក់ របស់សាលាដំបូងរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។

តាមរយៈដីកានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រគល់សិទ្ធិជូន មន្រ្តីអាជ្ញាសាលា នៃសាលាដំបូងរាធានីភ្នំពេញ ដើម្បីអនុវត្តការលក់ដោយបង្ខំនូវអចលនវត្ថុដី ទំហំ ១៤​ ៥៥៤ ម៉ែត្រការ៉េ និងអគារទំហំ(ក) ៨៨៨,៤៨ ម៉ែត្រការ៉េ , (ខ) ៨ ២៣៥,៥០ ម៉ែត្រការ៉េ ,(គ) ២៣០​ម៉ែត្រការ៉េ , (ឃ) ២៦១.២៥ ម៉ែត្រការ៉េ និង(ង) ១ ៧៣២,៨៥ម៉ែត្រការ៉េ ជារោងចក្រកាត់ដេរ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថយលេខ ភ.ព ០៥២៥៥ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ០០៤ស្ថិតនៅភូមិខ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»