(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៥ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក លោកស្រី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជន ស ស យ ក សរុបប្រមាណ២៧៧នាក់។
សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦ ខាងលើនេះ បានប្រារព្ធធ្វើឡើង នៅសាលាប្រជុំសាលា ខេត្តបាត់ដំបង៕