(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសពីការខ្វះកម្លាំងពលកម្ម ចំនួន៥៨,៧២៦នាក់ ក្រោយទទួលរបាយការណ៍បញ្ជាក់ពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអះអាងថា ក្នុងករណីប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើសូមទំនាក់ទំនងទៅកាន់មន្ទីរការងារ ឬលេខទូរស័ព្ទ 077 988 799៕