(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលអ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ ស្អកនិងពិបាកដកដង្ហើម។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕