(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ដើម្បីសម្រួលដល់ពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តតាមព្រំដែន រៀបចំមណ្ឌលសំចតបន្ថែមលើ មជ្ឈមណ្ឌលសំចតដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ត្រៀមស្វាគមន៍ដំណើរ វិលត្រឡប់របស់បងប្អូន។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានបញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន ៧គ្រឿង បន្ថែមលើមជ្ឈមណ្ឌលការងារទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ជាពិសេស ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនបងប្អូនផងដែរ។
គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាននានានៅប្រទេសកម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង។
សូមបងប្អូនទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធទូរសព្ទឥតគិតប្រាក់ Hotline លេខ ១២៩៧ ឬទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥/ ០៩៧ ៦៣៣ ៦០០២/០៨៦ ៨៦០ ០៦៦។
សូមបងប្អូនដែលមានបញ្ហាប្រឈម ឬមានចម្ងល់អាចទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ពលករ ទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតលេខ +៦៦ ៩២ ៨០៥ ០៥៦១, អនុព័ន្ធការងារ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៩២ ២៩៩ ០១៣៣, +៦៦ ៦២ ០៨៩ ៨៩១៨, និង +៦៦ ៦៥ ៣០២ ០៩៣៣៕