(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាប្រវត្តិសាស្រ្តមួយ សម្រាប់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃនេះ ដោយព្រឹទ្ធសភា នឹងប្រជុំពេញអង្គដល់ល្ងាច ព្រោះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវនៅពិសារបាយថ្ងៃត្រង់ជុំគ្នា នៅវិមានព្រឹទ្ធសភាតែម្តង រួចហេីយបន្តកិច្ចប្រជុំ ដេីម្បីកុំឱ្យខាតពេល។

សូមបញ្ជាក់ថា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ត សម័យប្រជុំលើកទី៣ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍ ថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។

២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។

៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ ព្រឹទ្ធសភា៕