(កំពង់ធំ)៖ អំណោយរបស់សប្បុរសជនជនជាតិចិន ដែលបានប្រគល់ជូនតាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានតំណាងរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាំយកចុះប្រគល់ជូនកងទ័ពជើងគោកដែលប្រចាំនៅទីបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ៥ទីតាំង ក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ទីបញ្ជាការឯកភាពបង្រ្កាបបទល្មើសនេសាទ នៅស្រុកតាំងគោក ខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងមានការចូលរួមពីប្រធានទីបញ្ជាការឯកភាពបង្រ្កាបបទល្មើសនេសាទទាំង ៥ទីតាំងផ្សេងទៀត រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។

សូមបញ្ជាក់ដែរថា អំណោយសប្បុរសជនជាជនជាតិចិន តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ជូនទីបញ្ជាការឯកភាពបង្រ្កាបបទល្មើសនេសាទ ៥ទីតាំង រួមមាន៖ មី ១៥០កេស, ប្រេងកូឡា ១០ឡូ , បាកាស ២៥កេស, ត្រីខ ៥កេស, គោជល់ , ២៤កេស, ទឹកសុទ្ធវីតាល់ ១០០កេស, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកត្រី ៣០យួរ , ទឹកដោះគោឆៅ ៣កេស , អង្ករ ៦០បាវ , អាវភ្លៀង ១០០ , ខ្សែ ១០០ម៉ែត្រ , អង្រឹង ១០០ និង វិទ្យុទាក់ទងចំនួន២០ ផងដែរ៕