(ភ្នំពេញ)៖ លោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ សម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ តំណាងលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សាយ និងបណ្តុះបណ្តាល ចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ទោ ញ៉ែម សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ តំណាងនាយឧត្តមសេនីយ៍ អគ្គនាយក ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។
លោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាព នៃការផលិត កែច្នៃ ការចរាចរ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងនៅក្នុងតំបន់កាន់តែមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទោះបីតំបន់ និងពិភពលោកទាំងមូលបាន និងកំពុងបន្តប្រឈមនឹងបញ្ហាជាច្រើន ដូចជាវិបត្តដែលបង្ករឡើងដោយជំងឺកូវីដ១ សង្រ្គាមពាណិជ្ជកម្ម សង្រ្គាមនៅអ៊ុយក្រែន មជ្ឈឹមបូព៌ា និងវិបត្តសង្រ្គាមនៅភូមា ជាដើម។ល។ តែសកម្មភាពលួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនរបស់ក្រុមឧក្រឹដ្ឋជនពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅប្រទេសមួយកាន់តែបន្តមានសកម្មភាពយ៉ាងសកម្ម និងកើនឡើង បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខសាធារណៈនៃសង្គមជាតិ។
លោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា បានបន្តថា ជាក់ស្តែងនៅកម្ពុជាកន្លងមកនេះ ទីតាំងកែច្នៃផលិត មួយចំនួនត្រូវបានរកឃើញ និងបង្រ្កាប ហើយ ក្នុងឆ្នាំ២០២៤ កន្លង មកនេះ៖ បទល្មើសគ្រឿងញៀនសរុបចំនួន ១០.៦៣០ករណី ត្រូវបានបង្រ្កាប ឆ្នាំ២០២៣ ចំនួន ៨០៦៣ករណី កើនជាង ២០០០ករណី គ្រឿងញៀនចំនួន ជិត១៥តោន ត្រូវបានចាប់យកកើនជាង ១២តោន ធៀបឆ្នាំ២០២៣ តែជិត ៣តោន, ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៧០៧១នាក់ (ស្រី ២០៨១នាក់) កើន ៧០៦៩នាក់ ស្មើនឹង ៣៥.៥៣% ប្រៀបធៀបឆ្នាំ២០២៣ (២០០០២នាក់)។ ខែឧសភា ឆ្នាំ២០២៥៖ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៩០០ករណី/៧២០ ករណី (ខែមេសា) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣៦០នាក់ /១៩១១នាក់ ខែមេសា។
លោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា បានបបន្ថែមថា ស្ថានភាព និងបញ្ហាគ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺទាមទារឱ្យគ្រប់អង្គភាពពាក់ព័ន្ធ ពិសេស អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបន្តរៀបចំ និងពង្រឹងនូវយន្តការសម្រាប់ការឆ្លើយតប និងដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាននីមួយបានបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពថែមទៀត ទាំងលើការងារអនុវត្តច្បាប់ អប់រំ បង្ការ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម។
ឆ្លើយតបនឹងស្ថានភាពនេះ ត្រូវបានលោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអណត្តិទី១ រហូតដល់ បច្ចុប្បន្ន អណត្តិ នីតិកាលទី៧ នៃរដ្ឋសភា តែងបានផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដឹកនាំ និងដាក់ចេញនូវកិច្ចការជាច្រើនដូចជា៖ ការបង្កើតច្បាប់ និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជាបន្តបន្ទាប់ ការដាក់ចេញនូវគោលការណ៍ណែនាំ បទបញ្ជា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការណែនាំឱ្យក្រសួង ស្ថាប័នដែល ជាសមាជិក របស់អ.ជ.ប.គ.ញ ត្រូវមានយន្តការនិងថវិកាគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តតួនាទីភារកិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកឧត្តមសេសនីយ៍ឯក នាក់ យុទ្ធា បានឱ្យដឹងថា ដោយយោងលើខ្លឹមសារនៃសេចក្តីសម្រេចខាងលើគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ មានភារកិច្ចសំខាន់ៗចំនួន៧ ស្របតាមឆន្ទៈមោះមុត និងទស្សនៈវិស័យច្បាស់លាស់របស់ អភិសន្តិបណ្ឌិត ស សុខា ដែលបានកំណត់ថា៖
ទី១៖ គ្រប់មន្រ្តីរាជការទាំងអស់របស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាល និងពន្ធនាគារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវទទួលបាននូវការយល់ ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន
ទី២៖ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ត្រូវយល់ដឹង និងយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមតួនាទីពាក់ព័ន្ធនៃអង្គភាពនីមួយៗនូវគោលនយោបាយ និងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដាក់ឱ្យអនុវត្ត ហើយពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ
ទី៣៖ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ អាស្រ័យតាមការកិច្ចការពាក់ព័ន្ធ និងសមត្ថកិច្ចៃនអង្គភាពសមាជិកគណៈកម្មាធិការនីមួយៗទាំងថ្នាក់ក្រសួង និងរាជធានី ខេត្ត៕
https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-46-0.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-47-1.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-47-2.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-48-3.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-48-4.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-49-5.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-49-6.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-50-7.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-51-8.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-51-9.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-52-10.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-52-11.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-53-12.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-54-13.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-54-14.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-55-15.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-55-16.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-56-17.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-57-18.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-57-19.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-58-20.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-58-21.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-34-59-22.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-35-00-23.JPG https://image.freshnewsasia.com/2021/id-022/fn-2025-06-16-16-35-00-24.JPG