(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការចំនួន៣ ក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។ ការបញ្ជាក់របស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យន្តការទាំង៣ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នាពេលកន្លងមកមានដូចជា៖ យន្តការការទូត, យន្តការតុលាការអន្តរជាតិ និងទី៣ គឺកងទ័ព។ ប៉ុន្តែប្រទេសកម្ពុជា មិនដែលចង់ធ្វើសង្រ្គាមជាមួយប្រទេសណាមួយនោះទេ ព្រោះកម្ពុជាបានស្គាល់ច្បាស់ពីទុកលំបាកនៃសង្រ្គាមច្បាស់ណាស់ទៅហើយ អ្វីដែលកម្ពុជាធ្វើគឺដើម្បីតែការពារបូរណភាព និងអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែមពីលោក ប៉ែន បូណា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖