(ភ្នំពេញ)៖ លោក រុន វីរ៉ូ អ្នកតាមដានព្រឹត្តិការណ៍នយោបាយថៃ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ថៃ កំពុងតែមានភាពដុនដាបខ្លាំង មិនមែនបញ្ហាត្រឹមព្រំដែនកម្ពុជានោះទេ សូម្បីតែព្រំដែនជាមួយប្រទេសផ្សេងទៀតក៏កំពុងតែមានបញ្ហាផងដែរ ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ថៃ ជាពិសេសប្រជាជនថៃផ្ទាល់ ក៏កំពុងធ្លាក់ចុះ។ ការបញ្ជាក់របស់លោក រុន វីរ៉ូ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយថៃរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសថៃមកដល់ពេលនេះ គ្មានទេសន្តិភាពពេញលេញ នៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ហើយករណីព្រំដែននេះ គឺមានតែទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ដែលអាចផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលនេះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖