(ភ្នំពេញ)៖ ក្រុមហ៊ុន CBS ដែលមានបណ្តាញទូរទស្សន៍ CTN, MYTV, CNC និង CBS Digital បានចេញសេចក្ដីប្រកាសបដិសេធអំពីអត្ថបទមួយដែលបានផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី ១៦ មិថុនា ២០២៥។ អត្ថបទនោះបានដាក់ចំណងជើងថា៖ “Kith Meng funds Cambodia’s ICJ case in support of Hun Sen’s nationalist push”។
CBS បញ្ជាក់ថា អត្ថបទនេះគឺបំភាន់ និងមិនពិតឡើយ ព្រោះអ្នកឧកញ៉ា គិត ម៉េង មិនពាក់ព័ន្ធនឹងការឧបត្ថម្ភឧបត្ថម្ភណាមួយក្នុងដំណើរការដាក់បណ្តឹងរឿងព្រំដែនកម្ពុជា-ថៃទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ។ រឿងនេះស្ថិតក្រោមសមត្ថកិច្ចទាំងស្រុងរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន CBS សូមឲ្យសាធារណជនជាតិ ននិងអន្តរជាតិ កុំជឿលើព័ត៌មាន The Nation ដែលផ្សាយគ្មានមូលដ្ឋានច្បាស់៕