(ភ្នំពេញ)៖ យោងតាមអនុសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រុមហ៊ុន សិប្បកម្ម ដាវី ស៊ីអេច ដែលផលិតអាល់កុល និងចំណីសត្វ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសពីការជ្រើសរើស បុគ្គិលជាច្រើននាក់ និងផ្ដល់អាទិភាពខ្ពស់សម្រាប់ពលករខ្មែរត្រឡប់ពីប្រទេសថៃ។

សម្រាប់បងប្អូនពលករខ្មែរដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមរយៈអាស័យដ្ឋានផ្លូវលំ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងតាមរយៈទូរស័ព្ទ៖ លោក កង រដ្ឋា ០៧៨ ៧៣៩ ៩៦៤/០១៥ ៥៤៧ ៦២៤៕