(កំពង់ឆ្នាំង)៖ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលផែនសន្តិសុខ, អភិបាលស្រុករលាប្អៀរ លោកស្នងការរង និងលោកអធិការស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះអប់រំណែនាំ ដល់ប្អូនៗដែលបានកែច្នៃម៉ូតូខុសបច្ចេកទេស និងបើកបរគ្មានសណ្តាប់ធ្នាប់ បង្កការរំខាន និងងាយបង្កគ្រោះថ្នាក់ដល់ប្រជាពល រដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ។
ក្នុងឱកាសនោះលោក សេង វិចិត្រ បានណែនាំដល់ប្អូនៗចំនួន៨នាក់ឲ្យកែប្រែកំហុសខុសឡើងវិញ ហើយត្រូវងាកមកខិតខំសិក្សារៀនសូត្រកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម និងជាគំរូអាក្រក់ដល់យុវជនដទៃទៀត ត្រូវគិតគូរ និងងាកមកដើរតាមផ្លូវត្រូវឡើងវិញធ្វើជាយុវជនល្អ ស្របទៅតាមពាក្យមួយឃ្លាថា យុវជនជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។
ហេតុនេះប្អូនៗត្រូវតែលះបង់ចោលនូវការបង្កភាពអនាធិបតេយ្យដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយត្រូវខិតខំសិក្សារៀនសូត្រនិងជួយធ្វើកិច្ចការឪពុកម្តាយដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់អនាគតវែងឆ្ងាយរបស់ប្អូនៗ។
លោក ជា សុខរិទ្ធិ បានផ្តាំផ្ញើប្អូនៗទាំងអស់ត្រូវបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលសង្គមស្អប់ខ្ពើម និងជាទង្វើខុសច្បាប់ជាបន្តទៀត ហើយត្រូវចាប់យកនូវការសិក្សារៀនសូត្រនិងជួយធ្វើការឪពុកម្ដាយ ពិសេសនៅក្នុង សាលារៀនត្រូវត្រង់ត្រាប់ស្ដាប់តាមការអប់រំណែនាំរបស់លោកគ្រូអ្នកគ្រូដែលបានខិតខំពន្យល់ណែនាំដល់ប្អូនៗហើយប្រព្រឹត្តនូវទង្វើល្អៗ នៅផ្ទះត្រូវស្ដាប់ការទូន្មានប្រៀនប្រដៅរបស់ឪពុកម្ដាយ ដែលពួ កគាត់មិនចង់ឃើញសកម្មភាពរបស់ប្អូនៗដែលជាស កម្មភាពមួយត្រូវបានសង្គមស្អប់ខ្ពើមនោះឡើយ។
អភិបាលរងខេត្តបានលើកឡើងទៀតថា កំហុសរប ស់ប្អូនៗលើកទី១ សមត្ថកិច្ចនិងថ្នាក់ដឹកនាំទុកឱកាសឲ្យប្អូនៗត្រូវកែខ្លួនឡើងវិញឲ្យក្លាយជាយុវជនល្អ ព្រោះលោកអភិបាលខេត្ត លោកបានយកចិត្តទុកដាក់ និងមានការ សណ្តោសប្រណីសម្រាប់ប្អូនៗដែលទើបមានកំហុសលើកទី១ ហើយលោកអនុញ្ញាតអោយប្អូនៗធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តនូវកំហុសឆ្គងដូចដែលបានធ្វើខុសកន្លងមក និងអនុញ្ញាតអោយអាណាព្យាបាលធ្វើលិខិត ធានាត្រឡប់ទៅផ្ទះវិញ។ហើយលោកក៏បានផ្ដាំផ្ញើដល់ប្អូនៗត្រូវតែខ្លួនជាក្មេងល្អនិងត្រូវចៀសឆ្ងាយពីទង្វើផ្សេងៗដែលសង្គមស្អប់ ខ្ពើម ជាពិសេសត្រូវចៀសអោយផុតពីការប្រើប្រាស់គ្រឿងញៀន។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានផ្ដល់នូវថវិកាមួយចំនួនរបស់លោកអភិបាលខេត្ត ជូនកងកម្លាំងដែលបានខិតខំក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានឱ្យរស់នៅប្រកបដោយភាពសុខដុមរ មនាក្រោមម្លប់សុខសន្តិភាព៕