(តាកែវ)៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់អំណោយឧបត្ថម្ភជូនលោកវរសេនីយ៍ឯក ចាប សាវឿន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាមេបញ្ជាការកងអនុសេនាធំអន្តរាគមន៍សមរភូមិជួរមុខ ព្រមទាំងសហការី តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ។
នាឱកាសនោះ លោក អ៊ុក សំនៀង បានថ្លែងនូវការកើតសសើរនាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការរងតាកែវទាំងអស់ ដែលកំពុងតែត្រៀមអន្តរាគន៍ជួយសមរភូមិមុខ ចំពោះវិរៈភាពនិងឆន្ទៈដ៍មោះមុត ក្នុងកិច្ចការការពារ អធិបតេយ្យភាព បូរណភាពទឹកដីមិនអោយបរទេសចូលមកឈ្លានពាន។
ការនាំយកអំណោយមកផ្ដល់ជូនបងប្អូនកងទ័ពនៅពេលនេះ ក៍បានបង្ហាញពីការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមសមរភូមិក្រោយចំពោះកងទ័ព្វ និងបានឆ្លុះបញ្ចាំងអំពីចំណងសាមគ្គី ភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងកងទ័ព ដែលជាមូលដ្ឋានគ្រិះនៃខឿនការពារជាតិរបស់ប្រទេសកម្ពុជាយើង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជល។
សូមជម្រាបថា អំណោយប្រគល់ជូនបញ្ជារការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការរងតាកែវ ត្រៀមអន្តរាគមន៍ រួមមានអង្ក ១តោន, មី ១០០កេស និងថវិកា ១លានរៀល៕