(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គម្រប់ព្រះជន្ម ៨៩ យាងចូល ៩០ព្រះវស្សា។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងដោយមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃចំនួន៩អង្គ (៩វត្ត) និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីរាជការ អ្នកស្ម័គ្រនិងយុវជនកាកបាទក្រហមកម្ពុជា ប្រធាមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ជាច្រើននាក់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
បន្ទាប់ពីកិច្ចកម្មវិធីសាសនា ដោយលោកអាចារ្យ រួចមក លោក សុខ លូ បានឡើងអានសារលិខិតថ្វាយព្រះពរ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសព្រះរាជពីធីបុណ្យចម្រើនព្រះជន្មគម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមវិសេសវិសាលប្រសើរថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត លំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការ ពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត និងចៅលួតរបស់ព្រះអង្គបានជ្រកកោនប្រកបដោយ ក្តីសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូកតវេទិតា ធម៌ដ៏ធំធេងចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងការបំពេញនូវព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជួយដល់វិស័យព្រះពុទ្ធសាសនា មនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាព ការលើក កម្ពស់តម្លៃតួនាទីស្ត្រី និងជីវភាពរស់នៅរបស់ប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គឱ្យប្រកបដោយសុខសន្តិភាព សេរីភាព សុភមង្គល សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពជានិច្ចនិរន្តរ៍តរៀងទៅ។
សាជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តេជះបារមី ព្រះឥន្ទ ព្រះព្រហ្ម វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីនៃដូ ទីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា រា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរ ព្រះបរមរតនកោដ្ឋ” សូមតាម សូមតាមជួយថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមឱ្យព្រះអង្គទ្រង់ប្រកបដេ របដោយព្រះពុទ្ធពរទាំងបួនប្រការ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕