(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិកក្រុមការងារទាំងអស់ចុះ ជួបជាមួយសមាជិក និងថ្នាក់ដឹកនាំគណបក្សនយោបាយ និងក្រុមប្រឆាំងមកពី ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សភ្លើងទៀន ឆ្នាំ២០២២ ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក ទី ប៊ុនថេង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមការងារចលនាសមាជិកបក្សទទួលបាន សកម្មជនគាំទ្រគណបក្សភ្លើងទៀន ចំនួន១១រូប ក្នុងនោះស្រីចំនួន ៨រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយពួកគាត់ទាំងអស់គ្នា ស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺនេះ ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ ដោយពួកគាត់ទាំងអស់គ្នាឈប់ជឿនូវនយោបាយភូតកុហក់បោកប្រាស់របស់បក្ខពួកក្រុមជ្រុលនិយម ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី តទៅទៀតហើយ និងបានយល់ឃើញយ៉ាងច្បាស់ថា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុតុតិធម៌អត្តរជាតិ ICJ គឺមោទនៈភាពជាតិខ្មែររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕