(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យេីងរួមគ្នាបរិច្ចាគឈាម ដេីម្បីសង្គ្រោះជីវិត» នៅសួនច្បារខាងជេីងព្រះអង្គចេកព្រះអង្គចម រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៩ មួយថ្ងៃពេញ និងថ្ងៃទី២០ មួយព្រឹក។
គិតត្រឹមម៉ោង ១២:០០នាទីនេះ មានបងប្អូនស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមបានចំនួន ៥៦៣នាក់ ក្នុងនោះ បូមបាន ៤៤៥សាក់ និងអ្នកបូមមិនបាន ១១៨នាក់ដោយពុំគ្រប់លក្ខខ័ណ្ឌ។
ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនប្រជាពលរដ្ឋ សូមបន្តនិមន្តនិងចូលរួមបរិច្ចាគឈាម ដេីម្បីជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋយេីង ៕