(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា មានព័ត៌មានចរចាមអារាមជាច្រើនជុំវិញការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីថៃ ប៉ុន្តែរហូតមកទល់ល្ងាចថ្ងៃទី១៩ ខែមិថុនា នេះ លោកស្រីនៅបន្តតំណែងជានាយករដ្ឋមន្រ្តីនៅឡើយទេ។
លោកបន្តថា អាចមានសេវារីយ៉ូ២ ដែលអាចកើតមានឡើងក្នុងនយោបាយប្រទេសថៃ នោះគឺ លោកស្រី ផែថងថាន អាចលាលែងពីតំណែង ឬរំលាយសភាថៃ។
ការថ្លែងរបស់លោក ពុយ គា បែបនេះធ្វើឡើងនៅក្នុងវេទិកាពិភាក្សាស្ដីពី «នយោបាយការទូតសភា» ដែលរៀបចំដោយក្លឹបអ្នកសែតកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
បើតាមសេនារីយ៉ូ ដែលលោក ពុយ គា ទទួលបានក្នុងករណីដែលលោកស្រី ផែថងថាន អស់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្នុងនោះមានព័ត៌មានក្រៅផ្លូវការថាមានបុគ្គលសំខាន់ៗចំនួន៦នាក់ ដែលអាចជំនួសតំណែងជានាយករដ្ឋមន្រ្តីថ្មី។
សូមជំរាបថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅវិមានរដ្ឋាភិបាលរបស់ថៃ ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕