(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពសរុបចំនួន១២សមាគមផ្សេងៗរួមគ្នា ក្នុងឆ្នាំ២០២៥ នេះ មានដូចជា៖
*១៖ សមាគមស្បែកជើងកម្ពុជា
*២៖ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា
*៣៖ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា
*៤៖ សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន
*៥៖ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា
*៦៖ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា
*៧៖ សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ
*៨៖ សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា
*៩៖ សមាគមផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ភាគខាងត្បូង ប្រទេសចិន
*១០៖ សមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា
*១១៖ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា
*១២៖ សភាពាណិជ្ជកម្មទាំងស៊ីនៅកម្ពុជា។
ការបង្កើតឲ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាឡើង គឺមានគោល បំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគា្នជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាព ទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ជាអតិបរមា រួមចំណែកចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្ពោធជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាង៣ពាន់នាក់។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងអំពីសកម្មភាពសំខាន់ៗក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ដែលសហព័ន្ធបានអនុវត្ត និងសម្រេចបាន រួមមាន៖
* បានអញ្ជើញ និងទទួលស្វាគមន៍គណៈប្រតិភូបរទេស ទាំងស្ថាប័នរដ្ឋ និង ឯកជន ចូលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋាភិបាល ក្នុង វិស័យជាច្រើនមានដូចជា៖ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា ព័ត៌មាន ការដឹកជញ្ជូន ជាដើម ក៏ដូចជាសំណេះសំណាល ផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធ នៅប្រទេសកម្ពុជា
* បានរៀបចំកម្មវិធីនៅក្នុងស្រុក ដូចជា វេទិកា ព្រឹត្តិការណ៍ពិព័រណ៌ សិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីជំនួប និងផ្គូរផ្គង រវាងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការបង្កើនចំណងមិត្តភាព ការកសាងទំនាក់ទំនង ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូសហការរវាងគ្នាទៅវិញទៅមក
* បានចូលរួម និងរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរ និងវិស័យពាក់ព័ន្ធនានា នៅប្រទេស និងតំបន់ជាច្រើន រួមមាន៖ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ទីក្រុងហុងកុង ជាពិសេសនៅតាមបណ្តាខេត្តក្រុង ន ប្រទេសចិន មានដូចជា៖ ប៉េកាំង ស៊ិនជិន ឆុងឈីង ណាននីង សៀងហ គ័ងតុង គុនមីង ជាំងស៊ី ហ៊ូណាន គ័ងចូវ ហៃណាន យូណាន។ល ដែលវិនិយោគិន និងប្រជាជននៅទីនោះ កោតសរសើរ និងចាប់អារម្មណ៍ ចំពោះសក្ដានុពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា
* បានសម្រេចការចុះអនុស្សរណៈនៃការយោគយល់គ្នាទាំងក្នុង និងក្រៅប្រទេស
* ក្រៅពីការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវបរទេសចូលមកកម្ពុជា សហព័ន្ធតំ បានកៀរគរសប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមក្នុងការងារមនុស្សធម៌ និងសប្បុរសធម៌ ដោយសម្រេចបាន៖ ការឧបត្ថម្ភ រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ជូនដល់មន្ទីរពេទ្យរុ ខេត្តស្វាយរៀង, ការផ្តល់សម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនកម្ដៅទារក និងម៉ាស៊ីន ពិនិត្យអេកូ ជូនទៅមន្ទីរពេទ្យបាធាយ, ការចូលរួមកសាងសាលារៀន ២ខ្នង បង្គន់អនាម័យ ឧបត្ថម្ភកុំព្យូទ័រ ដល់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សណ្ដែក និងសម្ភារៈសិក្សា ដល់សិស្សានុសិស្ស, ការផ្តល់ជូនរទេះរុញចែកជូនជនចាស់ជរា និងជនមានពិការភាព និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន មកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម៕