(ឧត្តរមានជ័យ)៖​ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ​ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកដំណើរការជូនប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតានៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។​

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ​ បើកដំណើរការឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតារយះពេល៣ថ្ងៃក្នុង១សប្តាហ៍ គឺចាប់ពីថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ តែភាគីថៃបើកនៅវេលាម៉ោង០.៨.នាទីព្រឹក និងភាគីកម្ពុជាបើកនៅវេលាម៉ោង០៩.០០នាទីព្រឹក និងបិទនៅម៉ោង ០៣.០០នាទីរសៀល​ដូចគ្នា។​

ដោយអនុវត្តន៍តាមបទបញ្ជាថ្នាក់ដឹកនាំ ក៏ដូចជាការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ គឺសមត្ថកិច្ចនៅច្រកត្រួតពិនិត្យព្រំដែន មិនអនុញ្ញាតឱ្យនាំបន្លែ ផ្លែឈើ ពីប្រទេសថៃចូលមកប្រទេសកម្ពុជា នោះទេ៕