(ភ្នំពេញ)៖ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) បានសហការជាមួយអង្គការជនពិការកម្ពុជា (CDPO) និងអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ នៅសណ្ឋាគារ ប៉ូឡូវៃ ភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ ដោយមានការចូលរួមពី លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា តំណាងក្រសួងស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយឯកជន អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យជាច្រើននាក់។

វគ្គសិក្សានេះមានគោលបំណងផ្តល់ចំណេះដឹងដល់អ្នកចូលរួមនូវរបៀបប្រើប្រាស់ភាសាជនមានពិការភាពក្នុងអត្ថបទព័ត៌មានឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបតម្រូវការព័ត៌មានរបស់ជនមានពិការភាព ហើយក៏ជាផ្នែកមួយចូលរួមលើកកម្ពស់សមភាពពិការការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយផងដែរ។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល WMC បានសហការជាមួយអង្គការជនពិការកម្ពុជា (CDPO) តាមរយៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយរបស់យើងរួមទាំងកម្មវិធីវិទ្យុ ការពិភាក្សាតុមូល កម្រងសំណួរ និងបទសម្ភាសន៍ ដើម្បីលើកទឹកចិត្តដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិជនពិការ។ ភាពជាដៃគូនេះបានចូលរួមចំណែកក្នុងការលើកកម្ពស់ និងការពារសិទ្ធិជនពិការ ដើម្បីឱ្យស្ត្រី និងកុមារីពិការមានសិទ្ធិចូលរួមយ៉ាងពេញលេញ និងស្មើភាពក្នុងសង្គម និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានបន្ដថា ពិការភាពមិនមែនជាបញ្ហាបុគ្គលទេ ប៉ុន្តែជាបញ្ហាសង្គមដែលអាចដោះស្រាយបានដោយមានការចូលរួមរបស់យើងទាំងអស់គ្នា។ ក្នុងនាមជាក្រុមសង្គមមួយដែលងាយរងគ្រោះបំផុតនៅលើពិភពេលោក ជនមានពិការភាពមានចំនួន១៦ភាគរយនៃប្រជាជនពិភពលោក (យោងតាមអង្គការសុខភាពពិភពលោក)។ ទោះយ៉ាងណា ពួកគេច្រើនត្រូវបានគេមើលរំលង និងផាត់ចេញជាប្រព័ន្ធពីវិសលភាពផ្សាយនៃប្រព័ន្ធផ្សព្វផ្សោយ។ ក្នុងករណីកម្រដែលពួកគេត្រូវបានបញ្ចូល ការពណ៌នាអំពី ពួកគេច្រើនតែមានបង្កប់ផ្នត់គំនិត។ ករណីនេះជះផលអវិជ្ជមានដល់ការយល់ឃើញជាសធារណៈហើយក្នុងរយៈពេលវែង មិនតឹ្រមតែប៉ះពល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ ជនមានពិករភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបដិសេធការទទួលបានសិទ្ធិរបស់ពួកគេទៀតផង។

លោកស្រី បានបន្ដទៀតថា ការសរេសរព័ត៌មានអំពីពិករភាព គឺជាបញ្ហាប្រឈម ព្រោះមិនមែនមនុស្សគ្រប់គា្ន សុទ្ធតែយល់ស្របលើភាសាដែលសម្របនោះទេ។ សូម្បីតែនក្នុងសហគមន៍ជនមានពិការភាព ក៏មានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីការប្រើប្រាស់ពាក្យពេចន៍ និងឃា្លមួយចំនួនដែរ។ ការធានាឱ្យមានភាពច្រមុះកាន់តែច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សោយ ជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីក្រុមគោលដៅ ដែលមានពិការភាព ដែលអាចឱ្យមានការផលិត និងការទទួលបានមាតិកាកាន់តែប្រសើរ ព្រមទាំងបង្កើនភាពច្នៃប្រឌិត និងនវនុវត្តន៍ តាមរយៈភាពជាតំណាងកាន់តែប្រសើររបស់ បុគ្គលិក នៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សោយ។ នៅក្រមិតសង្គម ការព្រងឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរដោះស្រាយភាពចម្រុះតាមរយៈការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ យុត្តិធម៌ និងមានបរិយាបន្ន ក៏នឹងជួយប្រយុទ្ធប្រឆាំងការមាក់ងាយ និងការរើសអើង ព្រមទាំងផា្លស់ប្តូរឥរិយាបថក្នុងសង្គមផងដែរ។ ប្រព័ន្ធផ្សព្វផ្សោយមានតួនាទីលុបបំបាត់ឧបសគ្គ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ រួមទាំងជនមានពិការភាព អាចអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេបានយ៉ាងពេញលេញ និងរួមចំណែកដល់សង្គម ដែលកាន់តែមានបរិយាបន្ន។

បន្ថែមពីនេះ លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាចបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើក្រុមគោលដៅចម្រុះរួមទាំងជនមានពិការភាព ដោយអនុវត្តគោលនយោបាយផ្នែកនិពន្ធ ដែលប្រកបដោយបរិយាបន្ន និងការផ្តល់កម្មវិធីប្រព័ន្ធផ្សព្វផ្សោយដែលប្រកបដោយសមធម៌។ នេះអាចធ្វើទៅបានតាមរយៈការអនុវត្ត គោលការណ៍ «ភាពចម្រុះសមភាព និងបរិយាបន្ន» ក្នុងការជ្រើសរើសរឿងរ៉ាវ ការតម្រង់ប្រព័ន្ធផ្សព្វផ្សោយ ការជ្រើសរើសភាសានិងរូបភាព ព្រមទាំងភាពជាតំណាង នៅក្នុងបន្ទប់ព័ត៌មាន។ ជាងនេះទៀតវគ្គបណ្ដុះបណ្ដាលនេះ នឹងជួយជំរុញឱ្យអ្នកសារព័ត៌មានបង្កើតបណ្ដាញផ្សព្វផ្សាយដែលប្រកបដោយភាពចម្រុះសមភាព និងបរិយាបន្ន ស្របតាមគោលការណ៍ «មិនទុនរណាម្នាក់នៅពីក្រោយ» (Leave No One Behind)៕