អ្នកនាំពាក្យរាជរដ្ឋាភិបាលបកស្រាយចម្ងល់បងប្អូនមួយចំនួនដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ )ពិតប្រាកដមែន (Video inside)

20-06-2025 22:39

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្រាកដមែន ?

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា «រាល់ដំណើរការនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ ដែលយើងត្រូវតែគោរពតាម ហើយយើងមិនអាចទៅហុចលិខិតហើយថតរូបមកបង្ហោះ ឬយកលិខិតបង្កាន់ដៃមកបង្ហោះជាសាធារណៈបានទេ ដែលនេះជាគោលការណ៍របស់តុលាការ»