(ភ្នំពេញ)៖ គិតរហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៥៨៧,៨៣១ដើម ក្នុងនោះកូនត្នោតចំនួន ១៦៤,៩៩៤ដើម កូនឈើព្រៃ ៣៨២,១៤៣ដើម និងកូនឈើហូបផ្លែចំនួន ៤០,៦៩៤ដើម។

ដោយឡែកក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ១១ ៣៤១ ដើម ដោយធ្វើឡើងតាមរយៈ៖

*មន្ទីរបរិស្ថានខេត្តកំពងឆ្នាំង៖ បានផ្តល់កូនឈើព្រៃ ចំនួន ២,៥០០ដើម ជូនលោក វិសាល ជាមន្ត្រីសាលាក្រុងកំពង់ឆ្នាំង និងបានផ្តល់កូនឈើព្រៃចំនួន ២០០ដើម ជូនលោក សួស គឹមថុន។

*មន្ទីរបរិស្ថានខេត្តកំពង់ធំ ៖ បានដាំកូនឈើព្រៃ ចំនួន ២ ៩០០ ដើម និងកូនត្នោត ចំនួន ១០០ដើម នៅក្នុងតំបន់ បាឡតទាល់ ដោយមានការចូលរួមពីមន្ទីរបរិស្ថាន កម្លាំងភូមិភាគទី៤ និងប្រជាសហគមន៍

*មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ៖ បានផ្តល់កូនឈើព្រៃ ចំនួន ១៥០ដើម ជូនដល់លោក ជា សីហា នៅក្នុងវីរៈសេនាតូចស្មើជើងលេខ៥១៤ និងបានផ្តល់កូនឈើព្រៃចំនួន ១០០ដើម និងកូនឈើហូបផ្លែ ចំនួន ២០ដើម ជូនដល់លោក ហេម រ័ត្ន នៅក្នុងកងការពារព្រំដែនលេខ៥០៣ ព្រមទាំងបានផ្តល់កូនឈើហូបផ្លែ ចំនួន ៥០ដើម ជូនដល់លោក មួក វ៉ាត និងបានផ្តល់កូនឈើហូបផ្លែចំនួន ៤០ដើមជូនដល់លោក ឡុង សុភី។

*មន្ទីរបរិស្ថានខេត្តពោធិ៍សាត់៖ បានដាំកូនឈើព្រៃតាមដងផ្លូវសាធារណៈ ចំនួន ៥០០ដើម ដោយមានការចូលរួមពីមន្ទីរបរស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

*មន្ទីរបរិស្ថានខេត្តព្រះសីហនុ៖ បានផ្តល់កូនឈើព្រៃ ចំនួន៦០ ដើមនិងកូនត្នោតចំនួន ៦៨ដើម ជូនដល់លោក ឡេង ហុង និងបានផ្តល់កូនត្នោតចំនួន ៥០០ដើម ជូនដល់លោក សេង ទិត្យ។

*មន្ទីរបរិស្ថានខេត្តសៀមរាប៖ បានផ្តល់កូនឈើព្រៃចំនួន ៣ ៥០០ដើម ជូនដល់លោក នាក់ ភារម្យ។

*មន្ទីរបរិស្ថានខេត្តស្វាយរៀង៖ បានផ្តល់កូនឈើព្រៃចំនួន ៥០០ដើម ជូនដល់លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង។

*ថ្នាលតំបន់ខេត្តត្បូងឃ្មុំ៖ បានផ្តល់កូនឈើព្រៃចំនួន ១៣៣ដើម និងកូនឈើហូបផ្លែ ចំនួន ២០ដើម ជូនដល់លោក អ៊ែល វណ្ណៈ៕