(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា កម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានលើកពេលដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំង នៅរាជធានីភ្នំពេញ ជាពិសេសទីតាំងសម្ពោធ។
ការប្រកាសលើកពេលកម្មវិធីខាងលើនេះ ធ្វើឡើងតាមការគោរពស្នើសុំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញ នឹងប្រកាសជូនដំណឹងអំពីពេលវេលានៃកម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខសារជាថ្មីម្តងទៀតនៅពេលក្រោយ៕