(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងបានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនម្ចាស់ចំការទុរេន នៅក្នុងស្រុកសំឡូត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ និងមានព្រឹត្តិការណ៍អម គឺ ប៊ូហ្វេទុរេនបាត់ដំបង ឆាប់ៗខាងមុខនេះ ដែលចូលរួមអមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត និងក្រុមការងារ ពាក់ព័ន្ធផ្សេងទៀត ដែលមានទីតាំងស្ថិតក្នុងឃុំសំឡូតចាស់ ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹង​មាន​ការតាំងលក់​ លេីផលិត
ផលភូមិ១ផលិតផល​១ជាច្រើន​ស្តង់​ បង្អែម​ផ្លែឈើ​ចម្រុះ​ ស្នាដៃ​អ្នក​បាត់ដំបង​ រួម​ជាមួយ​នឹង​ ស្តង់លក់​ ទុរេន​ សាវម៉ាវ​ មង្ឃុត​ ផ្លែប័រ​ (ស្រុកសំឡូត​)​ ដូងខ្ទិះ​ ក្រូច​ថ្លុង​ ក្រូច​ពោធិ៍សាត់​ ម្នាស់​ ម្រេច​ និង​ផលិតផលផ្លែឈេីក្នុងខេត្ត ដែលបងប្អូនអាចទិញយកទៅបរិភោគ​ផ្ញើ​បងប្អូន​ ចាប់​
ពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ដល់ថ្ងៃទី​ ៣​ខែ​កក្កដា​ ឆ្នាំ​២០២៥(រយៈពេល​៧ថ្ងៃ​) នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត នឹងរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការរៀបចំនៅក្នុងរោងម៉ាសុីនត្រជាក់​ ដោយបន្ថែមផ្លែឈេីផ្សេងទៀតដូចជា​ មង្ឃុត​ សាវម៉ាវ​ សំឡូត​ និង​ ជូន​ទឹកសុទ្ធដោយមិនគិតថ្លៃ​ដោយម្ចាស់ចម្ការទុរេន​នីមួយៗជាអ្នកបក
សំបកផ្ទាល់ជូនអតិថិជនផងដែរ។