(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពជាមួយកងពលធំថ្មេីរជេីងលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានី ហាណូយ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមពិធីនេះបានធ្វើឡើងនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ហើយការចងសម្ព័ន្ធមេត្រីភាពនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរឡើងថែមទៀតរវាងអង្គភាពទាំងពីរ៕