(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ពេលបានជួបពិភាក្សាការងារជាមួយលោក កែវ រតនៈ នៅក្រសួងរ៉ែ និងថាមពល កាលពីរសៀលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។