(ភ្នំពេញ)៖ ពលរដ្ឋមួយចំនួន ដែលបានទៅស្វែករកទិញកសិផលល្ពៅខ្មែរ នៅផ្សារទំនើបក្នុងរាជធានីភ្នំពេញ បានបង្ហាញពីឆន្ទៈមោះមុតក្នុងការគាំទ្រកសិផលខ្មែរ ជាពិសេសក្នុងគ្រាដែលកសិផលណាដែលជួបប្រទះបញ្ហាកង្វះទីផ្សារ ដោយសារកត្តាផ្សេងៗ។
ការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ប្រជាកសិករ និងសហគ្រិន ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីឱ្យប្រជាជនខ្មែរ «មានហូប មានប្រើ មានបាន និងមានរហូត»៕