(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣២ករណី ឃាត់ខ្លួនជនសង្ស័យ៧១នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៧នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៣ករណី ឃាត់ខ្លួន២៥នាក់
* ករណីប្រេីប្រាស់១៥ករណី ឃាត់ខ្លួន៣៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៨០៩ករណី ឃាត់ខ្លួន១២៤៨០នាក់ (ស្រី១០៤៥នាក់)៕