(ឧត្តរមានជ័យ)៖ និស្សិតនៅកម្ពុជាចំនួន៦៦នាក់ ដែលត្រូវទៅរៀននៅអ៊ូប៊ុន ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានជាប់ស្ទះ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមិនអាចទៅរៀនបាន ដោយសារតែអាជ្ញាធរថៃ បានបិទច្រកនេះ។
បន្ទាប់ពីជាប់ស្ទះអស់រយៈពេលកន្លះថ្ងៃ នៅល្ងាចថ្ងៃទី២៣ ខែមិថុនានេះ ក្រោមការសម្របសម្រួលរវាងយោធានៅជាប់ព្រំដែនប្រទេសទាំងពីរនៅចំណុចនេះ អាជ្ញាធរថៃក៏បានអនុញ្ញាតឲ្យពួកគេចូលទៅរៀននៅលើទឹកដីថៃឡើងវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាភូមិភាគី២របស់ថៃ បានចេញបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយអនុញ្ញាតឱ្យចេញចូលតែ សិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះតែប៉ុណ្ណោះ៕