(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក គីម សុផាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា ប្រជាពលរដ្ឋខ្មែរដែលថៃបញ្ជូនខ្លួនមកឱ្យកម្ពុជានេះ គឺថៃអះអាងថារស់នៅក្នុងទឹកដី របស់គេដោយខុសច្បាប់។

ប្រជាពលរដ្ឋខ្មែរទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគាត់ជាអ្នករស់នៅខេត្តបាត់ដំបង ហើយទៅរស់នៅប្រទេសថៃយូរឆ្នាំមកហើយ។ ដោយឃើញស្ថានភាពរបស់ពួកគាត់មានការលំបាក លោកក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនពរគាត់សម្រាប់ធ្វើសាហ៊ុយទៅស្រុកកំណើតវិញផងដែរ៕