(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

* ⁠ករណីជួញដូរ៧ករណី ឃាត់ខ្លួន១២នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក១២ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន១៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៨៣៣ករណី ឃាត់ខ្លួន១២៥២៩នាក់ (ស្រី១០៤៧នាក់)៕