(ភ្នំពេញ)៖ គិតរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៦៤៣,៨៣១ដើម ក្នុងនោះកូនត្នោតចំនួន ១៧៦,៥៥៤ដើម កូនឈើព្រៃ ៤២៥,៦៦៨ដើម និងកូនឈើហូបផ្លែចំនួន ៤១,៦០៩ដើម។
ដោយឡែកក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៤,២៨៧ដើម ដែលបានធ្វើឡើងតាមរយៈ៖
មន្ទីរបរិស្ថានខេត្ត កំពង់ធំ៖ បានផ្តល់កូនឈើព្រៃ ចំនួន ៣០០ដើម ជូនដល់លោក រដ្ឋា ផេងសុធារស់ និងបានផ្តល់កូនឈើព្រៃចំនួន ៣៦០ដើម ជូនដល់លោក ចែម សារ៉េម។ មិនតែប៉ុណ្ណោះមន្ទីរក៏បានផ្តល់កូនឈើហូបផ្លែចំនួន ១៨០ដើម ជូនដល់លោក លូន ញាំ និងបានផ្តល់កូនឈើហូបផ្លែចំនួន ១៥០ដើម និងកូនត្នោតចំនួន ២១០ដើម ជូនដល់លោក ខេង ឃូរ ។
មន្ទីរបរិស្ថានខេត្ត បន្ទាយមានជ័យ៖ បានផ្តល់កូនឈើព្រៃចំនួន ៣៥០ដើម ជូនដល់លោក យៀង យ៉ាត។
មន្ទីរបរិស្ថានខេត្ត ពោធិ៍សត់៖ បានដាំកូនឈើព្រៃចំនួន ១,៤៥៧ដើម នៅក្នុងតំបន់ការពារធម្មជាតិស្ទឹងថ្មី ដោយបានចូលរួមពីមន្ទីរបរិស្ថាន អង្គការ WEA អាជ្ញាធរមូលដ្ឋាន និងសហគមន៍ និងបានផ្តល់កូនឈើព្រៃ ចំនួន ១០០ដើម ជូនដល់លោកស្រី កែវ ស្រីមុំ (កាកបាទក្រហមដំណាក់ត្រយឹង)។
មន្ទីរបរិស្ថានខេត្តព្រះវិហារ៖ បានផ្តល់កូនឈើព្រៃចំនួន ១៨០ដើម ជូនដល់លោក ឃី តេត្រា (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ)។
មន្ទីរបរិស្ថានខេត្តព្រះសីហនុ៖ បានដាំកូនឈើព្រៃចំនួន ១,០០០ដើម នៅក្នុងស្រុកព្រៃនប់ ដោយបានចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងអង្គរការ UN-Habitat៕