(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា បើថៃអនុញ្ញាតឱ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ចូលទៅដីថៃធ្វើសកម្មភាពប្រឆាំងកម្ពុជា គឺជាទង្វើរំលោភគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកអាស៊ាន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំឃើញ សេង សារី វិភាគ ថាថៃប្រើសន្លឹកបៀរទី១ ទី២ ទី៣ ទី៤ គេឲ្យមេបក្សប្រឆាំងចូលមកទឹកដីថៃ។ អើ! បើសិនជាថៃល្ងង់ណាស់ ហើយបំពានលើគោលការណ៍អាស៊ាន ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន»

សូមជម្រាបថា ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលោក សេង សារី វិភាគថា ថៃនឹងអនុញ្ញាតឱ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ចូលទៅដីថៃធ្វើសកម្មភាពប្រឆាំងកម្ពុជា៕