(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណើរដោយ​លោក អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញចុះពិនិត្យស្ថានភាព​ផលិតកម្មដំណាំបន្លែ​ និងស្តាប់នូវសំណូមពរ​កសិដ្ឋានលាង​ ហ័រ​ នៅឃុំបឹងបេង​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

​លោក​ ញ៉ូវ​ ឈឿន​ អ្នកគ្រប់គ្រងកសិដ្ឋាន​ បានគូសបញ្ជាក់ថា កសិដ្ឋានមានផ្ទៃដីសរុបជាង​ ១០ហិកតា​ មានផលិតកម្មដំណាំបន្លែជាច្រើនប្រភេ​ទ​ស្របតាមបច្ចេកទេស និងមានទីផ្សារ​រួចជាស្រេចក្នុងខេត្ត។

ជាការឆ្លើយតបរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង​ ហ័រ​ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ និងមន្ទីរកសិកម្មខេត្ត​ ដើម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះ​បន្ថែមទៀត​៕