(ភ្នំពេញ)៖ លោក ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម តំណាងលោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាអនុប្រធាន និងសមាជិកសមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងស្ថាប័នទាំងបីជាច្រើនរូប។

សូមជម្រាបថា យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម មានសមាជិកសរុបចំនួន ១២០រូប (ស្រី ២២រូប) ក្នុងនោះមានប្រធាន ១រូប, អនុប្រធាន ១២រូប និងមានសមាជិកអចិន្ត្រៃយ៍ចំនួន ១៣រូប(ស្រី ២រូប)។ ចំពោះរចនាសម្ព័ន្ធការងាររួមមាន៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារផែនឃោសនាអប់រំនិងបណ្តុះបណ្តាល ក្រុមការងារផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ក្រុមការងារផែនហិរញ្ញវត្ថុ និងក្រុមការងារផែនរៀបចំផែនការយុទ្ធសាស្ត្រ៕