(ទីក្រុងអូក្លិន)៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, រួមជាមួយលោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់៥ នៃប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (តាមរយៈប្រព័ន្ធ Zoom)។
កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ ឧកញ៉ា សុង សារ៉ន សមាជិកក្រុមការងារតំបន់៥, លោក លឹម វ៉ាន់ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងអូក្លិន, លោក តឹក ឃាង ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងហាមីលតុន, លោក បាន វណ្ណចាន់ ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងហុកស្បេ និងបងប្អូនសមាជិកសមាជិកាបក្ស ចំនួនសរុប ៣៩៦នាក់ មកពីទីក្រុងទាំងបីផងដែរ។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៣ សាខា (ទីក្រុងអូក្លិន, ហាមីលតុន និងហុកស្បេ) បានរៃអង្គាសថវិកាសម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា បានទឹកប្រាក់សរុបចំនួន6000NZD + 25 USA និងជួយដល់កងទ័ពជួរមុខចំនួន 3540NZD + 25 USD ផងដែរ៕