(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមើលធ្លុះថា លោកកំពុងដើរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដើម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។

លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយឬ​ធ្វើជាអ្នកដឹកនាំ ជាពិសេសយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូដែលមានចេតនាទុច្ចរិតពិសពុល។

«យុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមើលធ្លុះថា លោកកំពុងដើរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដើម្បីប្រជាជនកម្ពុជានិងការពារបូរណភាពទឹកដី ព្រមទាំងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍»។ នេះបើតាម អ្នកនាំពាក្យសម្តេចតេជោ។

លោកហ៊ាននិយាយថា គ្មាននរណា ស្រឡាញ់និងស្រេកឃ្លានសន្តិភាពនៅតាមព្រំដែន ជាងសម្តេចតេជោនោះទេ តែបើសត្រូវប្រមាថនិងឈ្លានពានគ្មានជម្រើសអ្វីក្រៅពីប្រយុទ្ធការពារដីដូនតាប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ឡើយ៕