(ប៉េកាំង)៖ កម្មវិធីធ្វេីបទសម្ភាសន៍រួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសនៅតំបន់ស្វយ័ត Xizang ឈ្មោះ "ការដើរកម្សាន្តនៅប្រទេសចិន៖ឆ្ពោះទៅកាន់ការធ្វេីទំនេីបកម្មរួម" ត្រូវបានប្រារព្ធពិធីបេីកជាផ្លូវការ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ ២០២៥ ជាមួយនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្សព្វផ្សាយពីតំបន់នេះ តាមបែបផែនចិនទៅកាន់ពិភពខាងក្រៅ។
កម្មវិធីនេះរៀបចំឡេីងនៅក្នុងឱកាសខួប ៦០ឆ្នាំនៃការបង្កេីតភូមិភាគស្វយ័ត Xizang ដោយមានការចូលរួមពី លោកស្រី He Rui អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មការបក្សកុម្មុយនីស្តនៃភូមិភាគស្វយ័ត XiZang ប្រទេសចិន លោក An Xiaoyu និពន្ធនាយករងអចិន្ត្រៃយ៍នៃ CGTN និងប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
អ្នកសារព័ត៌មានមកពី ៥ប្រទេស ដូចជាកម្ពុជា ឥណ្ឌា បង់ក្លាដែស នេប៉ាល់ និងម៉ុងហ្គោលី បានទទួលពិសោធន៍ការជិះរថភ្លើងល្បឿនលឿន ពីទីក្រុង Lhasa ទៅក្រុង Xigaze
ទស្សនាប្រាសាទ Tashilhunpo។ Tashilhunpo គឺជាប្រាសាទចំណាស់មួយ ស្ថិតនៅក្នុងទីក្រុង Xigaze នៃតំបន់ Xizang ប្រទេសចិន។ ទីនេះជាប្រាសាទធំជាងគេនៅទីក្រុង Xigaze និងជាកន្លែងវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់ ដោយមានសាលគម្ពីរចំនួន ៥៧ និងបន្ទប់ចំនួន៣៦០០។
Tashilhunpo មានភាពអស្ចារ្យជាប្រវត្តិសាស្ត្រ ក្នុងនាមជាប្រាសាទ និងតួនាទីក្នុងវិស័យព្រះពុទ្ធសាសនាZang។ ប្រាសាទនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៤៤៧ ក្រោយមកនៅសតវត្សរ៍ទី ១៦ បានក្លាយជាកន្លែងសមាធិនៃបុគ្គល Panchen Lamas ដែលជាអ្នកដឹកនាំខាងវិញ្ញាណដ៏សំខាន់បំផុតទីពីរ នៅក្នុងព្រះពុទ្ធសាសនាZang។ ប្រាសាទនេះមានភាពល្បីល្បាញ សម្រាប់អាហារូបករណ៍ សិក្សាទស្សនវិជ្ជាមហាយាន និងទំនៀមទម្លាប់ Tantric។
គួរបញ្ជាក់ថា China Media Group បានរៀបចំកម្មវិធីធ្វើទស្សនកិច្ចនៅតំបន់ Xizang នៅក្នុងឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់ ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានកត់សម្គាល់ថាមានភាពរីកចម្រើនទ្វេដងលើគ្រប់វិស័យ៕