(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សនិងបងប្អូនប្រជាពលរដ្ឋធ្វើនំអន្សមនំគមនិងសម្ភារៈផ្សេងៗ ព្រមទាំងថវិការមួយចំនួនត្រៀមដឹកយកទៅប្រគល់ជូនវីរកងទ័ព ឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខានស្អែកនេះ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាពលរដ្ឋ តែងតែចងបានភា្ជប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ បងប្អូនវីរៈកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន។ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ ស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។

លោក ទី ប៊ុនថេង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បានបានដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាននយោបាយ ឈ្នះ ឈ្នះ និងការលះ បង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ និងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ៕