(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការអបអរសាទរ និងសព្ទសាធុការពរប្រកប​ដោយ​កិត្តិ​យស និងភាពកក់ក្តៅជូនឯកឧត្តម ក្នុងឱកាស ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង​ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាន​ត្រាស់​បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋ​មន្ត្រី។

ក្នុងសារលិខិតថ្លែងអំណរគុណនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានសម្តែងនូវកោតសរសើរដោយស្មោះចំពោះសម្តេចមហាបវរធិបតី ដែលបាននិង​កំពុង​បន្តដឹកនាំប្រទេស ប្រកបដោយភាពស្វាហាប់ សមត្ថភាពខ្ពស់ សក្តានុពល​បរិបូរណ៍ ឆន្ទៈសេ្នហាជាតិមោះមុត និងការថែរក្សាការពារទឹកដី ឯករាជ្យភាពជាតិ អធិបតេយ្យភាពថ្លៃថ្លា ព្រមទាំងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព ក្នុងដំណើរកម្ពុជា​ឆ្ពោះទៅកាន់ឆ្នាំ២០៥០។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមជូនពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕