(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថាកម្ពុជា មានទីផ្សារការងាររឹងមាំសម្រាប់ទទួលពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។

លោក បានបន្តថាប្រសិនជាកម្ពុជាមិនមានភាពរឹងមាំទេ ក៏មិនមែនមានក្រុមហ៊ុន រោងចក្រសហគ្រាស មកបណ្ដាក់ទុកជាបន្តបន្ទាប់នៅកម្ពុជានោះទេ។ ក្នុងរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គម្រោងវិនិយោគជាច្រើនបានបន្តរីកសុះសាយនៅលើទឹកដីមួយនេះ ហើយ៥ខែដើមឆ្នាំ២០២៥នេះ គម្រោងវិនិយោគប្រមាណជាង២៩០ទីតាំង គិតជាទឹកប្រាក់ប្រមាណ ៤,២០០លានដុល្លារ បានកំពុងមានវត្តមាននៅកម្ពុជា និងកំពុងត្រូវការកម្លាំងពលកម្មបន្ថែម៕