(ត្បូងឃ្មុំ)៖ លោក ងួន ស្តេចភក្តី ប្រធានក្រុមការងារចុះជួយឃុំត្រពាំងព្រីង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ និងតាមការចាត់តាំងរបស់ លោកបណ្ឌិត ចាយ បូរិន ប្រធានក្រុមការងារចុះជួយស្រុកតំបែរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំលោក ខាន់ ខុន អនុប្រធាន លោកស្រី ឧកញ៉ា ទាវ ប៊ុនចិន្តា អនុប្រធាន លោក ឃីម ដារ័ត្ន អនុប្រធាន និង លោក លោកស្រីជាសមាជិក សមាជិការ មន្ត្រីតំណាងរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងប្រជាពលរដ្ឋក្នុងភូមិទាំង១២ នៃឃុំត្រពាំងព្រីង រួមគ្នាដាំដើមក្ងោកបន្ថែមជាលើកទី២ ចំនួន៥០០ដើម សរុប១០០០ដើម អមសងខាងផ្លូវបេតុង ពីផ្លូវជាតិលេខ៧៣ ឆ្ពោះមកសាលាឃុំត្រពាំងព្រីង នៅក្នុងឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។
ពិធីនេះ ក៏មានសប្បុរសជនបានចូលរួមដែលទទួលបានការឧបត្ថម្ភពី៖ លោក ងួន ស្តេចភក្តី ប្រធានក្រុមការងារ ឧបត្ថម្ភ អាវចំនួន ៣០០ ស្មើនឹងថវិកា ៤,៨០០,០០០ រៀល រួមទាំងថវិកាចំនួន ៣,៦០០,០០០រៀល សរុបជាថវិកាចំនួន ៨,៤០០,០០០រៀល លោក ខាន់ ខុន អនុប្រធាន ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ឧកញ៉ា ទាវ ប៊ុនចិន្តា អនុប្រធាន ឧបត្ថម្ភអាវចំនួន៣០០ ស្មើនឹងថវិកា ៤,៨០០,០០០រៀល លោក កាន់ សុខុម អនុប្រធាន ឧបត្ថម្ភថវិកាចំនួន ២០០,០០០ រៀល លោក ឃីម ដារ័ត្ន អនុប្រធាន ឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល លោក ស៊ាន បូរី សមាជិក ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល។
សរុបជាថវិកាចំណាយទាំងអស់ចំនួន ១៥,៤០០,០០០រៀល ដើម្បីលម្អសម្រស់ភូមិឃុំ និងផ្តល់ជាម្លប់បៃតង សម្រាប់សហគមន៍ឃុំត្រពាំងព្រីង តាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងការពារបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះប្រជាពលរដ្ឋ និងយុវជន ក៏បានសំដែងការំភើប និងរីករាយណាស់ ដែលក្រុមការងារជួយឃុំត្រពាំងព្រីង បានអញើញមកដាំដើមក្ងោកនេះ ហើយគាត់និងប្រឹងប្រែងថែរក្សាដើមក្ងោកនេះ ឲ្យលូតលាស់ល្អជានិច្ច ដើម្បីជាប្រយោជន៍ជូនកូនចៅជំនាន់ក្រោយ៕