(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានអះអាងធ្ងន់ៗថា «សៀម» ជាពូជសាសន៍មួយ មិនដែលឱ្យតម្លៃដល់ពូជសាសន៍ដទៃ និងជាពូជសាសន៍ដែលតែងតែដណ្ដើមទឹកដី វប្បធម៌ របស់គេជាពិសេសប្រទេសជិតខាង និងសូម្បីតែព្រះមហាក្សត្រ និងរាជវង្សខ្មែរ ក្នុងប្រវត្តិសាស្រ្តក៏ ថៃ បន្លំធ្វើជារបស់ខ្លួនដែរ។ ការអះអាងរបស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានទន្លាយឱ្យដឹងថា អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាបានរកឃើញថា ថៃ បានលួចយកសិលាចារឹកនៅប្រសាទ តាមាន់ធំ យកទៅធ្វើជារបស់ខ្លួនផងដែរ នេះគឺជាការស្រាវជ្រាវរកឃើញនាពេលថ្មីៗនេះ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ថៃ បានប្លន់ទាំងទឹកដី វប្បធម៌ ប្រវត្តិសាស្រ្ត អក្សសាស្រ្ត និងជំនឿចិត្តរបស់ខ្មែរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

ដោយសារតែការចិញ្ចឹមចិត្ត ប្លន់របស់អ្នកដទៃបែបនេះហើយ ទើបធ្វើឱ្យថៃ មិនព្រមឡើងទៅតុលារការយុត្តិធម៌អន្តរជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។ យ៉ាងណាមិញ ដោយសារតែទង្វើរបស់ថៃ បែបនេះហើយ ត្រូវបានគេមើលឃើញថា ឥរិយាបថច្រឡោងខាមរបស់ថៃបែបនេះ គឺជាទង្វើជីកកប់ជាតិសាសន៍ខ្លួនឯង ហើយធ្វើឱ្យពិភពលោកមើលឃើញថា ថៃ ជាជាតិសាសន៍ចោរប្លន់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖