(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដាំទៅកាន់ រដ្ឋាភិបាលថៃ បានផ្ដាំទៅកាន់ថៃ ឱ្យបញ្ឈប់មហច្ឆិតា ចង់បានទឹកដី របស់កម្ពុជាតទៅ ព្រោះថៃ មិនអាចបន្តអង្គៀមយកទឹកដី របស់កម្ពុជាដូចក្នុងប្រវត្តិសាស្រ្តតទៅទៀតទេ។

មិនអាចបន្តអង្គៀមទឹកដី កម្ពុជាបានក៏ព្រោះតែប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយកំពុងបន្តវេនដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្គាល់ច្បាស់ពីប្រទេសថៃ ដែលមិនអាចកុហក់ ឬប្រើប្រាស់ល្បិចកល់ដាក់ប្រទេសកម្ពុជាបានឡើយ។ ការណែនាំរបស់លោករដ្ឋមន្រ្តី ទៅកាន់ប្រទេសថៃ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាងនេះទៅទៀតលោករដ្ឋមន្រ្តី ក៏បានផ្ដាំទៅថៃ ឱ្យបញ្ឈប់ចិត្តមើលស្រាលប្រទេសដទៃ ជាពិសេសប្រទេសកម្ពុជា ដែលខ្លួនធ្លាប់ធ្វើពីអតីតកាល។ ព្រោះហួសសម័យហើយ កម្ពុជា មិនរស់នៅក្រោមរណបបរទេសណាទេ។ ដូច្នេះសូមរស់នៅដោយការគោរពគ្នាទៅវិញទៅមក ស្មើសិទ្ធគ្នា ដើម្បីសេចក្ដីសុខដល់ក្មេងជំនាន់ក្រោយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖